ថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិត វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី នៅវារីអគ្គិសនី សេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលមានអានុភាពតម្លើង ៤០០ម៉េហ្គាវ៉ាត់ ជាវារីអគ្គិសនីធំជាងគេ ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា យើងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក អគ្គិសនីកម្ពុជា បានផ្តល់ឳកាសដ៏ពិសេសពិសាល អនុញ្ញាតិដល់ ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ និងនិស្សិត វ.វ.អ មកទស្សនកិច្ចសិក្សានៅទីនេះ ដើម្បី សិក្សាស្វែងយល់ពី ភាពរីកចម្រើនក្នុងការអភិវឌ្ឍន៍វិស័យវារីអគ្គីសនី និងវិស័យអគ្គិសនី នៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មួយទៀតយើងខ្ញុំទាំងអស់បានទទួលនូវចំណេះដឹង និងបទពិសោធន៍បន្លែមជាច្រើននៅទីនោះ បានមើលឃើញនូវរចនាសម្ព័ន្ធ សំណង់ សាលារៀន មន្ទីរសុខភាព និងអគ្គិសនីក្នុងខេត្តមានភាពរីកចំរើនយ៉ាងឆាប់រហ័ស ការរស់នៅមានសណ្តាប់ធ្នាប់ល្អ។